រូបក្រាហ្វិកនៃព្រឹត្តិការណ៍បើកទូលាយ (ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១២)

បានផ្សាយ​ក្នុង ព័ត៌មានពីព្រឹតិ្តការណ៏, ព្រឹតិ្តការណ៍បើកទូលាយ | បញ្ចេញមតិ

ព្រឹត្តិការណ៏បើកទូលាយ

សូមចូលរួមទាំងអស់គ្នា! កម្មវិធីចែករំលែកចំណេះដឹងអំពី ព័ត៌មានវិទ្យា។

កាលវិភាគ៖ http://www.box.com/s/1sppbepcf269kgk5ix35 (រក្សាសិទ្ធិក្នុងការកែប្រែ)
រៀបចំដោយ៖ ចែកគ្នានិយាយ IT
ឧបត្ថម្ភទីកន្លែង៖ សាកលវិទ្យាល័យ ហ្សាម៉ាន់
សហការរៀបចំ៖ សំបុកអាយធី, IT4U |បច្ចេកព័ត៌មានវិទ្យាសម្រាប់អ្នក, MyDoc4U, anajakit.net, KhmerService, 7Media Creative
ចុះឈ្មោះ៖ https://docs.google.com/spreadsheet/viewform?hl=en_US&formkey=dFFzX21ab0JVVEJVellKNnhzd0tMYUE6MQ#gid=0
ផែនទី៖ http://g.co/maps/xnr9u
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
1 លោក ជី សុផាត : 097 745 2522
2. លោក សេង សុភ័ក្ត្រ :089 478 368
3. លោក ឡាវ សុភ័ក្រ្ត :010 916 609
4. លោក ទេព សុវិចិត្រ :097 909 0369
5. លោក សៀង សុខហេង :092 666 651

ផ្នែកព័ត៌មាន និងទំនាក់ទំនង-ទេព សុវិចិត្រ
ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១២

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

សេចក្តីជួនដំណឹង!

យើង​​ជា​គណៈ​អភិ​បាល​​ក្រុម​ ចែកគ្នានិយាយអាយធី  សូម​ជូន​សមាជិក​ទាំង​អស់​ដែល​ចាប់​អារម្មណ៏​ចូល​រួម​ ព្រឹត្តិការណ៍បើកទូលាយ ​(១៩.០២.២០១២) ខាង​មុខ​នេះ​ថា ​យើង​នឹង​បិទ​ការ​ចុះ​ឈ្មោះ​តាម​ Online   នៅថ្ងៃទី​ ៤ ខែ​ កុម្ភៈ ឆ្នាំ ២០១២ ខាង​មុខ​ដើម្បី​សរុប​ទិន្និន័យ​នៃ​ចំនូន​មនុស្ស​ដែ​លនឹង​ចូល​រួម​។​
បញ្ជាក់៖ ចំពោះ​អ្នក​ដែល​ពុំ​បាន​ចុះ​ឈ្មោះ​នៅ​ទី​នេះ​ អាច​ចុះឈ្មោះ​ផ្ទាល់​នៅ​ពេល​ចូល​រួម​បាន។

ចំពោះ​អ្នក​ដែ​ល​បាន​ចុះ​ឈ្មោះ​ហើយ​ យើង​នឹង​ជួន​ដំណឹង​បន្ថែម​តាម​រយៈ​ Email នាពេលខាងមុខ​នេះ។

 

រដ្ឋបាលក្រុមចែកគ្នានិយាយអាយធី – សៀង សុខហេង
ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១២

បានផ្សាយ​ក្នុង ព័ត៌មានពីព្រឹតិ្តការណ៏ | មតិ 2

តើអ្នកបានចុះឈ្មោះហើយឬនៅ?

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​ កិច្ចប្រជុំ​លើក​ទី​៦​ក្រោម​ប្រធាន​បទ​ ព្រឹត្តិការណ៍បើក​ទូលា​យ (19/02/2012)​ ដែរឬ​ទេ?​ សូម​ចុះ​ឈ្មោះ​នៅទីនេះ​ ដើម្បី​ឲ្យ​យើង​ដឹង​ថា​អ្នក​នឹង​ចូលរួម​! រួសរាន់​ឡើង​ចំនួន​មាន​កំណត់! :D

សូម​ចុច​លើ​ លីង​ខាង​ក្រោម​ដើម្បី​ធ្វើការ​ចុះ​ឈ្មោះ​៖
https://docs.google.com/spreadsheet/viewform?hl=en_US&formkey=dFFzX21ab0JVVEJVellKNnhzd0tMYUE6MQ#gid=0

បញ្ជាក់៖ ការទទួលការ​ចុះ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី ៤​ ខែ​ កុម្ភៈ ឆ្នាំ ២០១២ (សម្រាប់​អ្នក​មិន​បាន​ចុះ​ឈ្មោះ​នៅ​ទី​នេះ​អាច​ចុះ​ឈ្មោះផ្ទាល់​នៅ​ថ្ងៃ​ទី ១៩​ ខែ​ កុម្ភៈបាន​។) យើង​សូម​រក្សា​សិទ្ធិ​កែប្រែ​។ សម្រាប់ព័ត៌មានលំអិត​យើង​និងជម្រាប​នា​ពេល​ក្រោយ។ សម្រាប់​រាល់​ចម្ងល់​ដែល​ទាក់ទង​នឹងការប្រជុំ​នេះ​សូមទាក់ទង​មកកាន់ Email: seangsokheng@gmail.com

ផ្នែករដ្ឋបាលក្រុមចែកគ្នានិយាយអាយធី៖ សៀង សុខហេង
ថ្ងៃទី ២៥ ខែ​មករា​ ឆ្នាំ ២០១២

បានផ្សាយ​ក្នុង ព័ត៌មានពីព្រឹតិ្តការណ៏ | បញ្ចេញមតិ

ព័ត៌មានពីការចុះឈ្មោះធ្វើបទបង្ហាញ

តាម​ការ​ប្រជុំ​របស់​គណៈអភិបាល​ក្រុម “ចែកគ្នានិយាយអាយធី” នៅថ្ងៃ​ទី​ ២២ ខែ ​មករា​ ឆ្នាំ​ ២០១២ ​នេះ យើង​សម្រេច​ចិត្ត​ធ្វើ​ការបញ្ឈប់​ការទទួល​ពាក្យ​​ចំពោះ​ការ​ធ្វើបទ​បង្ហាញ​ ដោយ​មូល​ហេតុ យើង​មានបទបង្ហាញ​គ្រប់​គ្រាន់​សម្រេច​ការជួបជុំ​ក្រុម​លើក​ទី ៦ (ថ្ងៃទី ១៩ខែ​កុម្ភៈ​ ឆ្នាំ ២០១២)​ ខាងមុខនេះ។ អាស្រ័យ​ហេតុ​នេះ សមាជិ​កណា​ដែ​ល​ពុំ​ទាន់​បានចុះឈ្មោះ​ ពុំមាន​សិទ្ធិ​ធ្វើការ​ចុះ​បង្ហាញ​បានទេ។ សូម​អភ័យ​ទោស​ចំពោះ​ភាព​ធ្វើ​ឲ្យ​អាក់អន់​ចិត្តដល់​សមាជិក​មួយ​ចំនួន។ យើងសង្ឃឹម​ថា​អ្នក​នឹងមាន​ឧកាស​លើក​ក្រោយ​ទៀត!

រាយនាម​អ្នកដែលបានចុះឈ្មោះ ​និង​ ប្រធាន​បទ៖
លាម លីដារ៉ា – របៀបប្រើប្រាស់កម្មវិធី Trail Version
ឡាវ សុភ័ក្រ្ត – ស្វែងយល់ពី​ការអភិវឌ្ឍវ៉ិបសាយ (ដូមេន និងបង្ហោះ) ជាមួយ WordPress

ធលធឿន ចាន់សុវណ្ណ – បង្កើតវេបតាម wamp server

អ៊ុល​សា​រា​ខាំ​ ត្រដែត​ – What is Open Source?

ចំពោះអ្នកធ្វើបទបង្ហាញ យើងនឹងធ្វើការ​ជូនដំណឹងតាមរយៈ អ៊ឺម៉ែល សម្រាប់​ព័ត៌មាន​បន្ថែម​, លក្ខណ និង​ ការកែប្រែនានា។ ដូច្នេះសូម​ធ្វើការ​ឆ្លើយ​តប ឲ្យ​យើង​បាន​ដឹងថា​អ្នក​នឹង​ធ្វើការ​ចូលរួម។

ផ្នែករដ្ឋបាលក្រុម ចែកគ្នានិយាយអាយធី – សៀង សុខហេង
ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១២។

បានផ្សាយ​ក្នុង ព័ត៌មានពីព្រឹតិ្តការណ៏, ព្រឹតិ្តការណ៏ថ្មីៗ | បញ្ចេញមតិ

ព័ត៌មានអំពីការចុះឈ្មោះការធ្វើបទបង្ហាញ

សូម បំពេញ ព័ត៌មាន​របស់​អ្នក​តាម​ការ​ណែនាំ​ខាង​ក្រោម​និង​បញ្ជូន​ឯកសារ​ ​បទ​បង្ហាញ​របស់​អ្នក​មក​កាន់​ sophatchy@gmail.com។ យើង​នឹង​ផ្ញើរ​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នៅ​ពេល​ដែល​យើង​ទទួល​ពាក្យ​របស់​អ្នក​។ សូម​បំពេញ​ព័ត៌មាន​របស់​អ្នក​ជា​ភាសា​ខ្មែរ​ លើក​លែង​តែ​ អសយដ្ឋាន​អ៊ីម៉ែល​ អសយដ្ឋាន​គេហទំព័រ​ និង​ លេខ​ទួរស័ព្ទ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ដែល​បំពេញ​ជា​ភាសា​អង់គ្លេស​។ យើង​ស្នើរ​ឲ្យ​អ្នក​ឆ្លើយ​តប​មក​កាន់​យើង​វិញ​ក្នុង​រយៈ​ពេល​ ១​ខែ​មុន​ការ​ប្រជុំ​ បើ​មិន​ដូច្នេះ​ទេ​ពាក្យ​បំពេញ​របស់​អ្នក​គឺ​ចាត់​ទុក​ជា​ មោឃៈ។ រាល់​ប្រធានបទ​ទាំង​អស់​នឹង​ត្រូវ​បាន​បោះ​ឆ្នោ​ត​គាំ​ទ្រ​ពី​សមាជិក​ក្រុម​ក្នុង​សម្លេង​គូរ​សម​អាច​ទទួល​យក​បាន​ យើង​នឹង​ផ្ញើរ​សារ​ត្រឡប់​ទៅ​អ្នក​ ប្រសិន​ជា​ប្រធាន​បទ​របស់​អ្នក​ត្រូវ​បាន​ជ្រើស​រើស​។​ ក្នុង​ករណី​ដែល​មិន​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​ ១សប្តាហ៍មុន​ការ​ប្រជុំ​ យើង​នឹង​ដក​សិទ្ធិរ​បស់​អ្នក​ និង​ប្រគល់​ជួន​ទៅ​អ្នក​ដទៃ​វិញ។ ហើយ​ចំពោះ​ក្នុង​ករណី​ដែល​មិន​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​ថ្ងៃ​​ប្រជុំ​ យើង​នឹង​ដក​សិទ្ធិ​ឈប់​ឲ្យ​ចុះ​ឈ្មោះ​ធ្វើ​បទ​បង្ហាញ ទុក​ជាការ​ពិន័យ​។ រាល់ចម្ងល់​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​នេះ សូម​ទាក់​ទង​មក​ផ្នែក​រដ្ឋបាល

Email: seangsokheng@gmail.com

យើង​នឹង​ឆ្លើយ​តប​រាល់​ចម្ងល់​របស់​អ្នក​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។សូម​ចូល​ទៅ​កាន់​លីង​ខាង​ក្រោម​

https://docs.google.com/spreadsheet/viewform?hl=en_US&formkey=dFJuMzVKNW9oak1GRXhLUWZSSnpRLUE6MQ#gid=0

[ផ្នែករដ្ឋបាល និង​ព័ត៌មាន]

បានផ្សាយ​ក្នុង ព័ត៌មានពីព្រឹតិ្តការណ៏ | បញ្ចេញមតិ

សូមស្វាគមន៏!

សូម​ស្វាគមន៏​ដែល​បាន​មក​កាន់​ប្លុក​​ផ្នែករដ្ឋបាល ​និង​ព័ត៌មានរបស់​ក្រុម​ “ចែកគ្នានិយាយអាយធី”​ ។ ដោយ​មាន​​ការ​យោល​ស្រប​ពី​គណៈ​អភិបាល​ក្រុម​ ទើ​បយើង​បង្កើតប្លុក​មួយ​នេះ​ឡើង​គោលបំណង​ដែល​យើង​បង្កើត​ប្លុក​នេះ​ឡើង​​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ព្រឹតិ្តការណ៏​ផ្សេងៗដែល​ក្រុម​យើងនឹង​រៀប​ចំ។ ​អ្នក​អាច​ទទួល​ព័ត៌មាន​ផ្លូវ​ការ​របស់​ក្រុម​ដោយ​ផ្តល់​ដោយ​​ប្លុក​មួយ​នេះ។

[ផ្នែករដ្ឋបាល ​ក្រុម​ចែក​គ្នានិយាយ​អាយធី​]

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ